នាយិកានៃវិទ្យាស្ថាន Doherty នៃសាកលវិទ្យាល័យ Melbourne អញ្ចើញធ្វើបទបង្ហាញ "Understanding and eliminating HIV latency – towards a cure for HIV” នៅ ស.វ.ស

By: Media | Posted on: 10/19/2018 9:49:45 PM


នារសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរៀបចំសទ្និសីទស្តីអំពីប្រធានបទ "Understanding and eliminating HIV latency – towards a cure for HIV”ដែលឧទ្ទេសនាមដោយដោយលោកស្រីសាស្ត្រាចារ្យ Sharon Lewin នាយិកានៃវិទ្យាស្ថាន Doherty នៃសាកល វិទ្យាល័យ Melbourne។

សទ្និសីទនេះ មានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និស្សិតថ្នាក់អ្នតរជាតិ សវសព្រមទាំងភ្ញៀវ និងអ្នកស្រាវជ្រាវ ចំនួនប្រមាណ២០០នាក់។ គោលបំណងនៃសន្និសីទនេះ គឺដើម្បីចែករំលែកចំណេះដឹងដឹង និងរបកគំហើញការស្រាវជ្រាវ លើការព្យាបាលជំងឺអេដស៍។

Download presentation: goo.gl/Ds8UQ7