មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តប្រើបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន មាននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

By: Media | Posted on: 10/12/2018 9:35:06 AM

មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយប្រើប្រាស់ស្តងដារបែបជប៉ុន ត្រូវបានបង្កើតឡើងតាមរយ:កិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការ JATA នៃប្រទេសជប៉ុន។​ ​មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត UHS/JATA (UHS/JATA​ Medical Diagnostic Center) មានទីតាំងនៅក្នុងបរិវេណ Campus ទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅបណ្តោយមហាវិថីព្រះមុនីវង្ស។ 

នេះគឺជា មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តដ៏ទំនើប និងថ្មីជាងគេមួយនៅប្រទេសកម្ពុជា ដោយប្រើប្រាស់ម៉ាស៊ីន និង បច្ចេកវិទ្យាវិនិច្ឆ័យវេជ្ជសាស្រ្តរបស់ប្រទេសជប៉ុន ។ មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តនេះ មានផ្តល់នូវសេវាសុខភាពជូនអតិថិជនជាតិ និងអន្តរជាតិប្រកបដោយគុណភាពកម្រិតស្តង់ដារអន្តរជាតិ រួមមានដូចជា៖

+ មណ្ឌលរូបភាពវេជ្ជសាស្រ្ត (Imagery Center) 
=> ពិគ្រោះជំងឺ ជាមួយគ្រូពេទ្យ សំរាប់ការពិនិត្យសុខភាពមួយដ៏ត្រឹមត្រូវ Consultation for health checkup។
=> ការពិនិត្យដោយរូបភាពវេជ្ជសាស្រ្តដូចជា ការពិនិត្យរាងកាយ ការពិនិត្យភ្នែក ការពិនិត្យការស្តាប់ ការពិនិត្យចង្វាក់បេះដូង ការពិនិត្យសួតដោយម៉ាស៊ីនឌីជីថលអិចស៍រ៉េ (X-Ray) ការពិនិត្យឆ្អឹង និងការពិនិត្យដោយអេកូសាស្រ្ត (Imagery examinations: physical examination, eye examination (eyesight, eye pressure, eye fundus, color blindness), hearing test, ECG, Digital X-ray, Bone test and echography)។ 
=> ទទួលវត្ថុវិភាគពីមន្ទីរពេទ្យ គ្លីនិក និងបន្ទប់ពិគ្រោះជំងឺនានា សំរាប់ការពិនិត្យផ្នែកមន្ទីរពិសោធន៍ (Specimen analysis to support diagnosis from hospitals, clinics and cabinets)

+មន្ទីរពិសោធន៍ 
=> សេវាមន្ទីរពិសោធន៍ដោយប្រើប្រាស់នូវម៉ាស៊ីនទំនើបៗពីប្រទេសជប៉ុន និងអឺរ៉ុប ប្រកបដោយគុណភាពខ្ពស់និងមានទំនុកចិត្ត។ 
=> មន្ទីរពិសោធន៍មាន៖ General laboratory room, molecular room, and bacteriology room ។ 

ការធ្វើរោគវិនិច្ឆ័យធ្វើឡើងដោយក្រុមគ្រូពេទ្យជំនាញឯកទេសជនជាតិខ្មែរ និងជប៉ុន ដែលទទួលការបណ្តុះបណ្តាលពីប្រទេសជប៉ុន និង​ប្រទេសបារាំង។ មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តនេះផ្តល់សេវាត្រឹមត្រូវ ជាក់លាក់ ប្រកបដោយទំនុកចិត្ត និងរក្សាការសំងាត់ក្នុងវិជ្ជាជីវ: ជូនភ្ញៀវទាំងអស់។ 

ការបើកបម្រើសេវាជាផ្លូវការជូនដល់អតិថិជនទូទៅ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។