ស.វ.ស​ និង CDRI សហការផ្សព្វផ្សាយលទ្ធផលស្រាជ្រាវ ការពង្រឹងវិជ្ជាជីៈសុខាភិបាល តាមរយៈការលើកកំពស់ចំណេះដឹង និងអាកប្បកិរិយា ទាក់ទងនឹងក្រមសីលធម៍វេជ្ជសាស្រ្ត

By: Media | Posted on: 07/12/2018 8:43:20 PM

តាមរយៈកិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរួមគ្នារៀបចំសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយលទ្ធផលស្រាជ្រាវ ការពង្រឹងវិជ្ជាជីៈសុខាភិបាល តាមរយៈការលើកកំពស់ចំណេះដឹង និងអាកប្បកិរិយា ទាក់ទងនឹងក្រមសីលធម៍វេជ្ជសាស្រ្ត" នាថ្ងៃព្រហស្បត្ត៏ ១៥ រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីតាំងទី១ នៃ ស.វ.ស។

សិក្ខាសាលានេះទទួលបាននូវកិត្តិយសនៃការអញ្ជើញចូលរួមពីសំណាក់លោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃ ស.វ.ស តំណាងឯកឧត្តមសាកលវិទ្យាធិការ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆែម រិទ្ធី នាយកប្រតិបត្តិ CDRI លោកសាស្រ្តាចារ្យជំនួយ ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរង ស.វ.ស លោកសាស្រ្តាចារ្យ ឡាំ អេងហួ តំណាងគណៈគ្រូពេទ្យកម្ពុជា និង វត្តមានអញ្ជើញចូលរួមជាសិក្ខាកាមពីសំណាក់លោក-លោកស្រីជាសាស្រ្តាចារ្យ បណ្ឌិត វេជ្ជបណ្ឌិត អ្នកស្រាវជ្រាវពីតាមក្រសួង-ស្ថាប័័នពាក់ព័ន្ធក្នុងវិស័យសុខាភិបាលជាច្រើនរូប។

ក្រៅពីការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវដែលមានសិក្ខាសាលានេះ អង្គពិធីក៏នឹងធ្វើការពិភាក្សាផងដែរលើចំពោះបញ្ហាជាចំណោទផ្សេងៗ និងការចូលរួមអនុសាសន៏ពីសំណាក់សិក្ខាកាមដែលទាក់ទងនឹងប្រធានបទនៃការស្រាវជ្រាវនេះ។