វិទ្យាស្ថាន ISTIH ប្រទេសអូស្រ្តាលី មានបំណងធ្វើកិច្ចសហការលើការបណ្តុះបណ្តាលបង្ហាញត្រាប់ (Simulation) នៅ ស.វ.ស ។

By: Media | Posted on: 06/11/2018 9:26:16 AM

នាថ្ងៃ ពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់ដឹកនាំ មហាវិទ្យាល័យវេជ្ជសាស្រ្ត បានទទួលប្រតិភូមកពីវិទ្យាស្ថានInternational Skills and Training Institute in Health (ISTIH) នៃប្រទេសអូស្រ្តាលី ដែលដឹកនាំដោយលោកសាស្រ្តាចារ្យMichal V. Henderson​ នាយកវិទ្យាស្ថាន International Skills and Training Institute in Health (ISTIH) ។

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលការអនុវត្តបង្ហាញត្រាប់ (Simulation) នៅ ស.វ.ស ព្រមទាំង​បាន​ធ្វើ​ទស្សនកិច្ចមន្ទីរពិសោធន៍បង្ហាញត្រាប់ (Simulation Lab) នៅទីតាំងទី១ របស់ ស.វ.ស ។ ក្រុមប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ស.វ.ស រួមទាំងសមិទ្ធិផលដែលស.វ.ស បានអភិវឌ្ឍន៍កន្លងមកដែលពិតជាស្របតាម​មាគ៌ាមួយដ៏ត្រឹមត្រូវនៃអភិវឌ្ឍន៍ការបណ្តុះបណ្តាលវិស័យវេជ្ជសាស្រ្ត នៅក្នុងតំបន់ក៏ដូចជាពិភពលោក។