សាកលវិទ្យាល័យ Kagawa ប្រទេសជប៉ុន ពិភាក្សាអំពីលទ្ធភាពក្នុងការសហប្រតិបត្តិការជាមួយនឹង ស.វ.ស នាថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា​ ឆ្នាំ២០១៨ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស”

By: Media | Posted on: 06/07/2018 8:55:17 AM

ថ្នាក់ដឹកនាំស.វ.សដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន​ វឌ្ឍនៈ សាកលវិទ្យាធិការ បានទទួលស្វាគមន៍ប្រតិភូមកពីសាកលវិទ្យាល័យ Kagawa នៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ Massaki Tokuda, Vice-president, Kagawa University, Japan។

ក្នុងកិច្ចជំនួបនេះ ប្រតិភូអញ្ជើញមកពីប្រទេសជប៉ុន និងថ្នាក់ដឹកនាំស.វ.ស បានពិភាក្សាអំពីលទ្ធភាពក្នុងការសហប្រតិបត្តិការលើ ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិសិ្សត មន្រ្តី និងកម្មវិធីបណ្តាញអ្នកស្រាវជ្រាវរវាងអន្តរស្ថាប័នទាំងពីរនាពេលអនាគត។ ជាមួយគ្នានោះ ក៏មានការពិភាក្សាលើគម្រោងសហការគាំទ្រការលើកកំពស់សុខភាពក្នុងសហគមន៍ តាមរយៈការចូលរួមនិងចែករំលែក ជំនាញបច្ចេកទេសផ្នែកគិលានុបដ្ឋាក និងទន្តវទនសាស្ត្រ។