ថ្នាក់ដឹកនាំស.វ.ស ជួបពិភាក្សាកាងារនឹងភាគី ANRS ប្រទេសបារាំង

ទីតាំងទី១ស.វ.ស៖ ល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤,  Dr. Eric D’Ortenzio Head of Department of Strategies & Partnerships of ANRS | MIE និង លោកសាស្រ្តាចារ្យ Bruno Spire ជា North Coordinator របស់ ANRS|MIE Cambodia Site បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ជំនួបទ្វេរភាគីនេះ បានផ្តោតទៅលើគម្រោងស្រាវជ្រាវសំខាន់ៗដែលបានកំពុងអនុវត្តន៍រវាងស.វ.ស និងភ្នាក់ងារបារាំង ANRS/MIE នាពេលកន្លងមក។ បន្ថែមពីនោះ ក៍មាននូវការពិភាក្សាលើគម្រោងស្រាវជ្រាវ៣ បន្ថែមទៀតក្រោមមូលនិធិភ្នាក់ងារបារាំង ANRS/MIE នៅស.វ.ស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់ឆ្នាំ២០២៤៕

Posted on: 01/19/2024 8:43:40 AM