ស.វ.ស រៀបចំពិធីបើកទស្សនកិច្ចជូននិស្សិតអន្តរជាតិមកពី IUHW ប្រទេសជប៉ុន

ព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំពិធីបើកទស្សនកិច្ចស្វាគមន៍ ជូននិស្សិតអន្តរជាតិ ១៩រូប និងប្រតិភូដឹកនាំដោយProf. Kubo Akira មកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នៅសណ្ឋាគារភ្នំពេញ។ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកវេជ្ជបណ្ឌិត ឡេង វេងសែ សាកលវិទ្យាធិការរង ជាតំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស រួមជាមួយវត្តមានរបស់មន្រ្តីរាជការ បុគ្គលិកនិង ក្រុមសិល្ប:និស្សិត ស.វ.ស ជាច្រើនរូបទៀត។ ក្នុងដំណើរទស្សនកិច្ចសិក្សានាពេលនេះ ធ្វើឡើងក្រោយពីការផ្អាកអស់រយ:ពេល៣ឆ្នាំដោយសារការរាតត្បាតសាកលជំងឺឆ្លងកូវីដឥ១៩។ ក្រុមប្រតិភូ និងនិស្សិតអន្តរជាតិប្រទេសជប៉ុន នឹងបានផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីការបណ្តុះបណ្តាលវិស័យសុខាភិបាល, ប្រព័ន្ធសេវាសុខាភិបាលនៅប្រទេសកម្ពុជា និង ការស្វែងយល់ដោយផ្ទាល់អំពីវប្បធម៌ ប្រពៃណីខែ្មរ តាមរយ:ការអញ្ចើញទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពេទ្យ មណ្ឌលសុខភាព នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

Posted on: 08/08/2023 5:42:50 PM