ស.វ.ស ទទួលស្វាគមន៍ទស្សនកិច្ចសិក្សានិស្សិតអន្តរជាតិមកពី IUHW ប្រទេសជប៉ុន

ទីតាំងទី១ ស.វ.ស៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ និស្សិតអន្តរជាតិ ១៩រូប និងប្រតិភូ មកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ដឹកនាំដោយProf. Kubo Akira (Director of the Department of Physical Therapy at the Odawara Campus, IUHW) បានអញ្ជើញមកធ្វើទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ និស្សិតអន្តរជាតិ និងប្រតិភូ ត្រូវបានទទួលស្វាគមន៍ដោយលោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស និងវត្តមានចូលរួមពីមន្រ្តីទទួលបន្ទុករបស់ស.វ.ស។ក្នុងឱកាសនោះ ស.វ.ស បានរៀបចំធ្វើបទបង្ហាញអំពីប្រវត្តិ និងដំណើរការវិវឌ្ឍរបស់ ស.វ.ស និងបទបង្ហាញអំពីប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ នាពេលរសៀល ក្រុមនិស្សិត ក៏បានទៅទស្សនៈកិច្ចនៅមន្ទីរពិសោធន៍បង្ហាញត្រាប់, មជ្ឈមណ្ឌលប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងមន្ទីរពិសោធន៍ដែលមាននៅស.វ.ស៕

Posted on: 08/08/2023 5:42:00 PM