ថ្នាក់ដឹកនាំស.វ.ស ជួបពិភាក្សាការងារជាមួយប្រតិភូ Duke Kunshan University ប្រទេសចិន

ទីតាំងទី១ស.វ.ស៖ រសៀលថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣, Prof. Yunguo LIU, Co-Director of Global Health Program, Duke Kunshan University, China​ បានដឹកនាំប្រតិភូអញ្ចើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ ក្នុងជំនួបនេះ​ ថ្នាកដឹកនាំទាំងពីរផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអនុលោមតាមអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ អំពីកាលានុវត្តភាពការងារស្រាវជ្រាវ, ការបណ្តុះបណ្តាលធនធានមនុស្ស និងការពិនិត្យលទ្ធភាពទាក់ទងនឹងការរៀបចំ Global Health Centre នាពេលអនាគត៕

Posted on: 03/16/2023 3:26:23 PM