ស.វ.ស សហការនិង IPC រៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រ UHS-IPC Scientific Seminar Series វគ្គទី ១
ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានរៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រ UHS-IPC Scientific Seminar Series វគ្គទី ១ ជូនសិក្ខាកាមជានិស្សិត មន្រ្តីបុគ្គលិក និងអ្នកស្រាវជ្រាវ សវស រួមជាមួយអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) សរុប៣០នាក់។ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និង លោកសាស្រ្តាចារ្យ André Spiegel ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)។ លោកសាស្រ្តាចារ្យ André Spiegel ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ក៏បានសម្តែងការគាំទ្រ និងកោតសរសើរ ចំពោះការរៀបចំ កិច្ចប្រជុំវិទ្យាសាស្ត្រ UHS-IPC Scientific Seminar Series ក៏ដូចជាការបង្កើត Center of Global Health នាពេលអនាគត។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានលើកឡើងពីកិច្ចសហការជាច្រើនឆ្នាំកន្លងមក រវាង ស.វ.ស និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលមានទាំងកិច្ចការស្រាវជ្រាវ ទាំងការធ្វើកម្មសិក្សា របស់និស្សិតស.វ.ស នៅមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងកិច្ចសហការក្នុងការផ្តួចផ្តើមបង្កើត Center of Global Health នាពេលអនាគត។ កិច្ចប្រជុំវិទ្យាសាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកលទ្ធផលស្រាវជ្រាវ ជួបពិភាក្សាការងារស្រាវជ្រាវផ្សេងៗរវាងអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ ក្នុងសា្ថប័នទាំងពីរ ក៏ដូចជាដើម្បីបង្កើនចំណេះដឹង និងបណ្តុះគំនិតស្រាវជ្រាវដល់និស្សិត ស.វ.សផងដែរ។ ក្នុងកិច្ចប្រជុំ មានការបង្ហាញអំពីគម្រោងស្រាវជ្រាវ Multi-country pneumococcal colonization research in Cambodia: past findings and implications on surveillance and vaccine ដោយលោកស្រីឱសថបណ្ឌិត ផឹង ចន្ទលក្ខិណា។ ក្រោយបទបង្ហាញ មានការពិភាក្សា យ៉ាងក្បោះក្បាយ រវាងអ្នកស្រាវជ្រាវ មកពីស្ថាប័នទាំងពីរទៅលើប្រព័ន្ធតាមដានជំងឺ និងវ៉ាក់សាំង pneumoccoc៕