ស.វ.ស ពង្រឹងអ្នកប្រមូលទិន្នន័យមុនចុះអនុវត្តន៏គម្រោង“ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា”

ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃសុក្រ ០១ កើត ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា” ជូនមន្រ្តី-បុគ្គលិក ស.វ.ស និងអ្នកប្រមូលទិន្នន័យ សរុបប្រមាណ ១៥ នាក់ សម្រាប់គម្រោងស្រាវជ្រាវឈ្មោះ “ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា” ។ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ ក្នុងសិក្ខាសាលានេះមានការបង្ហាញអំពីទិដ្ឋភាពជារួមនៃដំណើរការរបស់គម្រោង ការណែនាំអំពីវិធីសាស្រ្តប្រើប្រាស់ប្រព័ន្ធ ODK Collect App និងរបៀបប្រើប្រាស់ Tablet ក្នុងការបំពេញភារ:កិច្ច។ គម្រោងស្រាវជ្រាវនេះ នឹងប្រព្រឹត្តទៅ ចាប់ដើមខែសីហា ដល់ខែកញ្ញា ឆ្នាំ ២០២២ ក្នុងមន្ទីពេទ្យ គ្លីនិកផ្តល់សេវាព្យាបាលជំងឺអេដស៍ ចំនួន ០៥ កន្លែង និងក្នុងភូមិ ចំនួន ១០ ភូមិ ក្នុងទីក្រុងភ្នំពេញ៕

Posted on: 08/02/2022 1:18:58 PM