ជំនួបពិភាក្សាការងាររវាង ប្រតិភូស្ថានទូតបារាំងប្រចាំកម្ពុជា​ និងថ្នាក់ដឹកនាំស.វ.ស

ទីតាំងទី១ ស.វ.ស -- ព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូមកពីស្ថានទូតបារាំងប្រចាំកម្ពុជា ដឹកនាំដោយ Dr. Clarisse VEYLON-HERVET, Conseillère Régionale Santé de l’Ambassade de France បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស និងថ្នាក់ដឹកនាំស.វ.ស។ ជំនួបនេះបានផ្តោតលើការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូមន្ទីរពេទ្យសាកលវិទ្យាល័យនានានៅប្រទេសបារាំង ដើម្បីផ្តល់ឱកាសឱ្យនិស្សិតស.វ.ស ធ្វើកម្មសិក្សា ការគាំទ្ររបស់ស្ថានទូតបារាំងលើគម្រោង “សុខភាពតែមួយ” និងជាពិសេសសក្តានុពល នៃគម្រោងជំនួយរបស់មូលនិធិសកល លើការផ្តល់ជាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងដែលមានលក្ខណៈផ្តួចផ្តើមគំនិតថ្មី និងច្នៃប្រឌិត។ នាឱកាសនោះ គណៈប្រតិភូក៏បានទស្សនកិច្ចសកម្មភាពស្រាវជ្រាវ នៅមន្ទីរពិសោធន៍ Rodolphe Mérieux នៃមហាវិទ្យាល័យឱសថសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ផងដែរ។

Posted on: 03/15/2022 5:17:12 PM