ស.វ.ស រៀបចំពិធីប្រកាសសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក និងក្រុមការងារយុវជនស.ស.យ.ក ប្រចាំស.វ.ស

ទីតាំងទី១ ស.វ.ស៖ នាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” បានរៀបចំ ”ពិធីប្រកាសសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក និងក្រុមការងារយុវជនស.ស.យ.ក” ប្រចាំនៅស.វ.ស ដោយផ្ទាល់ និងតាម Online ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស មន្រ្តីរាជការ បុគ្គលិក ស.វ.ស សរុបចំនួន២៩ នាក់។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល, សាកលវិទ្យាធិការ នៃស.វ.ស និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.កនៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ថ្នាក់កណ្ដាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវការអបអរសាទរចំពោះការចូលរួមស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការជាមួយនឹងសកម្មភាពដ៍បវរក្នុងការចូលរួមជាមួយនឹងស.ស.យ.ក ប្រចាំនៅស.វ.ស។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំស.វ.ស និងក្រុមការងារយុវជនស.ស.យ.ក ប្រចាំនៅស.វ.ស ត្រូវអនុវត្តនូវយន្តការស.វ.ស ដែលមានស្រាប់ឱ្យសកម្ម សំដៅគៀងគរកម្លាំងយុវជនចូលរួមការងារសង្គម វប្បធម៌របស់ស.ស.យ.ក អោយបានផុសផុល។ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនានាទាក់ទងនឹងបំណិនជីវិត និងជំនាញទន់ ជាប្រយោជន៏ដល់យុវជនដែលជាអនាគតសសរទ្រូងប្រទេសជាតិ។ បន្ថែមពីនោះ ឯកឧត្តមសាស្រ្តាចារ្យបានផ្តល់ការលើកទឹកចិត្តឱ្យក្រុមការងារត្រូវចូលរួមសហការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ស.ស.យ.ក ចូលរួមរៀបចំការងារវប្បធម៌ សង្គមផ្សេងៗ រួមជាមួយនឹងកិច្ចសហការផ្សព្វផ្សាយ និងជំរុញឱ្យយុវជនដែលជាអនាគតទំពាំងស្នងឫស្សី ចូលរួមក្នុងសកម្មភាពសង្គមនានាដែលរៀបចំដោយស.ស.យ.ក៕

Posted on: 03/07/2022 8:47:37 PM