Deprecated: Function get_magic_quotes_gpc() is deprecated in /home/customer/www/uhs.edu.kh/public_html/includes/database.php on line 28
UHS WEBSITE

គណ:កម្មាធិការលទ្ធកម្មស.វ.ស ប្រជុំត្រួតពិនិត្យ និងចុះពិនិត្យការងារសាងសង់អគារសិក្សាកម្ពស់៨ជាន់ ដំណាក់កាល៣០ភាគរយ


(ទីតាំងទី១ ស.វ.ស)៖ នាព្រឹកថ្ងៃ ចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ នៅទីតាំងទី១ ស.វ.ស មានរៀបចំកិច្ចប្រជុំប្រជុំត្រួតពិនិត្យ និងចុះពិនិត្យការងារសាងសង់អគារសិក្សាកម្ពស់៨ជាន់ ដំណាក់កាល៣០ភាគរយ។
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិតបីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ប្រធានគណ:កម្មាធិការលទ្ធកម្មស.វ.ស និងការអញ្ចើញចូលរួមពីសមាជិកគណ:កម្មាធិការលទ្ធកម្ម ស.វ.ស វិស្វករសំណង់ តំណាងអញ្ចើញមកពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីតំណាងក្រុមហ៊ុនសំណង់សំពៅមាសដែលទទួលគម្រោងសាងសង់។

អគារសិក្សាថ្មីកម្ពស់៨ជាន់នេះ នឹងត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាស.វ.ស ផ្ទាល់។ អគារនេះនឹងបែងចែក ជាន់ផ្ទាល់ដីជាចំណតរថយន្ត និងឃ្លាំងចំនួន២, ជាន់ទី១ ដល់ទី៧ មានបន្ទប់សិក្សា ១៣ បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ ២ ៦បន្ទប់ជាការិយាល័យ/បន្ទប់ប្រជុំ និងដោយឡែកជាន់ទី៨ ជាសហសាល។
អគារនេះបានពិធីបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី១៧ ខែមករា ឆ្នាំ២០២០។

Posted on: 12/14/2020 2:34:44 PM