ប្រតិភូស្ថានទូតឆេក, ITC និង UHS ពិភាក្សារួមគ្នាក្នុងគម្រោងបង្កើតជំនាញសិក្សា វិស្វកម្មជីវៈវេជ្ជសាស្រ្ត(Biomedical engineering) នៅប្រទេសកម្ពុជា
នារសៀលថ្ងៃ អង្គារ ៥ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីតាំងទី១នៃ ស.វ.ស មានជំនួបរវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង ប្រតិភូអញ្ចើញមកពីស្ថានទូតនៃសាធារណៈរដ្ឋឆេក ដឹកនាំដោយលោកស្រី Lucie CHUDA, Head of the Development Section of the Embassy of the Czech Republic in Phnom Penh។
ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ដឹកនាំឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS) និង ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
កិច្ចពិភាក្សារវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ជាមួយនឹងប្រតិភូអញ្ជើញមកពីស្ថានទូតនៃសាធារណៈរដ្ឋឆេកនេះ ផ្តោតជាសំខាន់លើគម្រោងរួមគ្នាក្នុងកិច្ចសហការបម្រើឱ្យការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលជំនាញសិក្សាទាក់ទងនឹងវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) ក្នុងការបណ្តុះបណ្តាលដល់និស្សិតកម្ពុជានាពេលអនាគត។