ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់និស្សិតថា្នក់កម្មវិធីអន្តរជាតិនៅប្រទេសជប៉ុន

ចាប់ពីថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៌ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃច័ន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ និស្សិតឱសថសាស្រ្តថា្នក់កម្មវិធីអន្តរជាតិ ឆ្នាំទី៤ ចំនួន៨នាក់ និងមន្រ្តីមហាវិទ្យាល័យ ឱសថសាស្រ្ត នៃស.វ.ស ចំនួនមួយនាក់ បានចូលរួមកម្មវីធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរ បទពិសោធន៍ នៅសាកលវិទ្យាល័យគូម៉ាម៉ូតុ នៃប្រទេសជប៉ុន ក្រោមការឧបត្ថម្ភ របស់គម្រោងសាគូរ៉ា។ ក្នុងដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះនិស្សិតបាន ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកសាស្រ្តាចារ្យ Prof. Dean Hirofumi Kai ជាព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត ព្រមទាំងទទួលបានការណែនាំពីមហាវិទ្យាល័យ ឱសថសាស្រ្ត ស្តីពីវិធីសាស្រ្តសិក្សាស្រាវជ្រាវអភិវឌ្ឍឱសថ ចេញពីឱសថបុរាណ ឬរុក្ខជាតិឱសថ នៅសាកលវិទ្យាល័យគូម៉ាម៉ូតុ។


លើសពីនេះ និស្សិតក៏បានចូលរួមផ្លាស់ប្តូរវប្បធម៌ និងសិក្សាស្វែងយល់ពីប្រវតិ្តសាស្រ្ត របស់ទីក្រុងគូម៉ាម៉ូតុនៃប្រទេសជប៉ុន នៅសារមន្ទីរ KUMAMOTO Perfectural Museum of art និង KUMAMOMO Castle ព្រមទាំងទស្សនកិច្ចរោងចក្រផលិតគ្រឿងសម្អាង Saishunkang Cosmetic Company មន្ទីរពេទ្យរបស់សាកលវិទ្យាល័យ មន្ទីរពិសោធន៍គីមី និងវេជ្ជជីវសាស្រ្ត ជាមួយនឹងឱសថស្ថានមន្ទីរពេទ្យផងដែរ។

Posted on: 09/18/2018 12:59:29 PM