សិក្ខាសាលាពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា

នារសៀលថ្ងៃទី ១១ និង១២ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសហសាលព្រះខ័ន មហាវិទ្យាល័យវេជ្ជសាស្រ្តនៃស.វ.ស សហការជាមួយសមាគម EMDR និងនាយកដ្ឋានសុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាល បានរៀបចំ " សិក្ខាសាលាពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា"។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាវេទិកាមួយដើម្បីឲ្យ សាស្រ្តាចារ្យ គ្រូបង្រៀន គ្រូណែនាំគ្លីនិក វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ពិនិត្យកែសម្រួល និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ  ព្រមទាំងស្របតាមការវិវឌ្ឍន៍របស់ពិភពលោក ។

Posted on: 09/14/2018 6:33:32 PM