និស្សិតបរិញ្ញាបត្រគិលានុបដ្ឋាកអន្តរជាតិជំនាន់ទី២ ធ្វើកម្មសិក្សាអនុវត្តគ្លីនិក នៅសាធារណៈរដ្ឋកូរ៉េ

នាព្រលប់ ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ និស្សិតបរិញ្ញាបត្រគិលានុបដ្ឋាកអន្តរជាតិជំនាន់ទី២ របស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" ចំនួន១០រូប និងគ្រូ១រូប បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់សាធារណៈរដ្ឋកូរ៉េ ដើម្បីធ្វើកម្មសិក្សាអនុវត្តគ្លីនិក នៅមន្ទីរពេទ្យយ៉ុងសេ និងមជ្ឈមណ្ឌលមហារីកនៅទីក្រុងសេអ៊ូល។

តាមរយះកិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិនៅសាធារណៈរដ្ឋកូរ៉េ ទស្សនកិច្ចសិក្សានេះធ្វើឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨នេះដើម្បីផ្លាស់ប្តូរចំណេះដឹងបទពិសោធន៏និងរៀនពីបច្ចេកទេសថ្មីៗនៅទីនោះ។

គួរជម្រាបថា នេះជាលើកទី២ហើយដែលនិស្សិតបរិញ្ញាបត្រគិលានុបដ្ឋាកអន្តរជាតិស.វ.សទៅធ្វើកម្មសិក្សានៅសាធារណៈរដ្ឋកូរ៉េ។

Posted on: 09/14/2018 6:32:39 PM