ទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ របស់និស្សិតប្រើភាសាបារាំង៣ប្រទេស នៅព្រះរាជាណាចក្រកម្ពុជា 

បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃនៅខេត្តបាត់ដំបង របស់ក្រុមនិស្សិតនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសបារាំង និងវៀតណាម សរុប២៣រូប ក្នុងព្រឹត្តិការណ៍ សាកលវិទ្យាល័យរដូវក្តៅ ២០១៨ របស់និស្សិតនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស.វ.សបានរៀបចំពីធីបិទព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី  ២០ ខែកក្កដា ឆ្នាំ ២០១៨។ 

ពីធីបិទនេះ បានប្រារព្ធធ្វើឡើង  ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរង ស.វ.ស តំណាងឯកឧត្តមសាកលវិទ្យាធិការ តំណាងការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង តំណាងស្ថានទូតបារាំងនៅប្រចាំប្រទេសកម្ពុជា រួមជាមួយលោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត និងមន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.សជាច្រើនរូបទៀត។

ក្នុងព្រឹត្តិការណ៍ សាកលវិទ្យាល័យរដូវក្តៅ ២០១៨យុវជននិយាយភាសាបារាំងដែលមកពីបណ្តាសាកលវិទ្យាល័យនៃប្រទេសផ្សេងៗនៅក្នុងតំបន់ នឹងមានឱកាសធ្វើដំណើរទស្សនកិច្ចសិក្សារួមគ្នាជាភាសាបារាំង ។
ព្រឹត្តិការណ៍ Université d’Eté នេះនឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់និស្សិតដូចជា៖
- ទស្សនកិច្ចមន្ទីរសុខាភិបាលខេត្តបាត់ដំបង មណ្ឌលសុខភាព គ្លីនិកឯកជន 
- ពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ក្រោមប្រធានបទ «Santé à l’école: Education sanitaire pour notre futur»
- ផ្សព្វផ្សាយអំពីចំណេះដឹងនិងផ្តល់ព័ត៌មានដែលទាក់ទងនឹងសុខភាពអនាម័យក្នុងការរស់នៅដល់សិស្សានុសិស្ស និង ល្បែងល្បងប្រាជ្ញាដើម្បីវាយតម្លៃសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្សសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង
- ទស្សនកិច្ចតំបន់ទេសចរណ៍ខេត្តបាត់ដំបង (ប្រាសាទបាណន់ ភ្នំសំពៅ វត្តអារាមនានានៅក្នុងខេត្តបាត់ដំបង)
- ការចូលរួមសកម្មភាពកំសាន្តផ្សេងៗដូចជា ការប្រលងបទចម្រៀង កំណាព្យ រូបថត ដែលទាក់ទង នឹងប្រធានបទ និងសកម្មភាពប្រចាំថ្ងៃ ។ 

សូមជម្រាបថា ក្នុងភាពជាដៃគូមួយរូបរបស់ការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់- ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (Bureau Asie-Pacifique de l’Agence Universitaire de la Francophonie-AUF) ស.វ.ស នឹងរៀបចំព្រឹត្តិការណ៍ សាកលវិទ្យាល័យរដូវក្តៅ ២០១៨ របស់និស្សិតនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក «Université d’Eté 2018 des Etudiants Francophones de la Région d’Asie-Pacifique» សម្រាប់និស្សិតដែលនិយាយភាសាបារាំងក្នុងតំបន់ ចាប់ពី ថ្ងៃទី ១៦រហូតដល់ថ្ងៃទី  ២០ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងរាជធានីភ្នំពេញនិងក្នុងខេត្ត បាត់ដំបង ក្រោមប្រធានបទ៖ សុខភាពសម្រាប់និស្សិតថ្នាក់បឋមសិក្សា « Santé à l’école: Education sanitaire pour notre futur » ។

Posted on: 08/21/2018 6:59:18 AM