និស្សិតផ្នែកសុខភាពសាធារណៈចូលរួមសិក្ខាសាលាអំពីអ្នកដឹកនាំវ័យក្មេងនិងអ្នកជំនាញទំនាក់ទំនងប្រទេសម៉ាឡេស៊ី

ផ្នែកសុខភាពសាធារណៈ៖ និស្សិត មួន ស្រីពេជ្រ ឆ្នាំទី២ ផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨ បានចូលរួមសិក្ខាសាលាអំពីអ្នកដឹកនាំវ័យក្មេងនិងអ្នកជំនាញទំនាក់ទំនងនៃជំនាញ One Health នៅប្រទេសម៉ាឡេស៊ី រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងសិក្ខាសាលានេះមានការណែនាំសិក្ខាកាមដែលបានចូលរួមអំពីចំណេះដឹងនិងសមត្ថភាពទាក់ទងនឹងជំនាញ One Health រួមទាំងការបង្ហាញពីការសហការគ្នារវាងនិស្សិតមកពីមហាវិទ្យាល័យផ្សេងៗក្នុងចំណោមសាកលវិទ្យាល័យដែលជាប្រទេសសមាជិក និងការផ្តល់កម្មវិធីមួយដើម្បីរៀបចំអនាគតអ្នកដឹកនាំក្លឹបសិក្សានៃជំនាញ One Health។

Posted on: 07/18/2018 4:21:00 PM