ប្រធានស្តីទីICRC នៅកម្ពុជា និងក្រុមការងារ អញ្ជើញជួបថ្នាក់ដឹកនាំ​ ស.វ.ស

រសៀលថ្ងៃព្រហស្បត្ត៏ ១៥ រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីតាំងទី១ នៃ ស.វ.ស ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស ទទួលជួបលោក VOLPIN Gianni ប្រធានស្តីទី International Committee of The Red Cross (ICRC) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Philip MORGAN និង សហការី ក្នុងគោលបំណងជួបសម្តែងការគួរសម និងជម្រាបលារបស់លោក Philip MORGAN ដែលនឹងបញ្ចប់បេសសកម្មក្នុងប្រទេសកម្ពុជា។ 

ក្នុងនាមថ្នាក់ដឹកនាំ ស.វ.ស ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្តល់ជាជំនួយពី ICRC ដែលមាន៖
១.ជួយកែសម្រួលកម្មវិធីសិក្សាបរិញ្ញាបត្ររងព្យាបាលដោយចលនា
២.ជួយលើកម្មវិធីសិក្សាបរិញ្ញាបត្រព្យាបាលដោយចលនាបណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររង
៣.ជួយឧបត្ថម្ភសម្ភារ:សម្រាប់បង្រៀនផ្នែកព្យាបាលដោយចលនា
៤.ជួយជួសជុលអាគារអនុវត្តបង្ហាញត្រាប់ផ្នែកព្យាបាលដោយចលនា។

ជាមួយគ្នានោះ​លោក Philip MORGAN  ក៏បានសំដែងនូវភាពរីករាយដែលឯកឧត្តមផ្តល់ឱកាសឲ្យរូបលោកបានជួប  និងមានសេចក្តីរីករាយជាពន្លឹកដែលបានសហការជាមួយសាកលវិទ្យាល័យកន្លងមក។ លោក Philip MORGAN សង្ឃឹមថា ការបណ្តុះបណ្តាលកម្មវិធីព្យាបាលដោយចលនានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកព្យាបាលដោយចលនាក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខជាលំដាប់។

Posted on: 07/13/2018 9:22:23 AM