សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៥ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយនឹងអង្គការ KHANA កម្ពុជា។

ពិធីដ៏មានអត្ថន័យបានប្រារព្ឋទៅក្រោមវត្តមានឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង លោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការ KHANA។ ជាមួយគ្នានោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំនាក់លោក លោកស្រីសាស្រ្តាចារ្យជាព្រឹទ្ឋបុរស នាយក និង ថ្នាក់ដឹកនាំនៃអង្គការ KHANA។ អនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងន័យសំដៅពង្រឹងនូវចំណងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

Posted on: 2015-07-08 23:28:19