វិធីសាស្រ្តក្នុងការសិក្សាអំពីភាពស៊ាំរបស់បាក់តេរីនឹងថ្នាំអង់ទីបីយ៉ូទិក

ការសិក្សាអនុវត្តត្រាប់ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ផ្នែកមីក្រុបវិទ្យានៅ សវស និស្សិតស.វ.ស ក៏បានអនុវត្តន៍ផងដែរក្នុងពីការធ្វើតេស្តរកភាពស៊ាំនៃបាក់តេរីលើឱសថប្រឆាំងនឹងមេរោគ។

វិធីសាស្ត្រនេះ តំរូវអោយនិស្សិតប្រើប្រាស់ភារៈស្ទេរីល(Sterile materials) ក្នុងមជ្ឍដ្ឋានធ្វើការស្អាត និងគោរពគោលការណ៏អនាម័យនិងសុវត្ថិភាពក្នុងមន្ទីរពិសោធន៍ (hygiene and security regulation in laboratory)។

និស្សិតប្រើបាក់តេរី ពង្រាវក្នុងទឹកចំរោះ (Distilled water)ហើយយកមកពាសលើថ្នាលបណ្តុះ រួចបិទ Disc អង់ទីប៊ីយ៉ូទិក។ ២៤ម៉ោងក្រោយ បកស្រាយលទ្ធផលត្រូវធ្វើឡើងតាមរយៈការវាស់ អង្កត់ផ្ចិតនៃ Diffusion zone របស់បាក់តេរីជាមួយdisc អង់ទីប៊ីយ៉ូទិក។

ការសិក្សាអំពីភាពស៊ាំរបស់បាក់តេរីនឹងថ្នាំអង់ទីប៊ីយ៉ូទិក ( Antibiotic Susceptibility Testing )អាចអោយយើងដឹងថាថ្នាំអង់ទីប៊ីយ៉ូទិក នោះ អាចសំលាប់បាក់តេរីបាន​រឺមិនបាន (Sensitive រឺ resistance)។ តាមរយះវិធីសាស្រ្តនេះ និស្សិតស.វ.សអាចដឹងពីការជ្រើសរើសថ្នាំអង់ទីប៊ីយ៉ូទិក ដែលមានប្រសិទ្ធិភាពដើម្បីព្យាបាលអ្នកជំងឺប្រកបដោយជោគជ័យ (adequate treatment )។

គួរជម្រាបថា បច្បុបន្ននេះ ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងពួកមីក្រុបដេលបង្កើតភាពស៊ាំប្រឆាំងនឹងថ្នាំសម្លាប់ពួកវា (antimicrobial resistance) ជាពិសេសពួកបាក់តេរីនឹងថ្នាំអង់ទីបីយ៉ូទីកជាហេតុនាំឲ្យមានការគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងខ្លាំង និងដល់ជីវិតអ្នកជំងឺ ព្រមទាំងអាចចំលង ភាពស៊ាំរបស់បាក់តេរីនឹងថ្នាំអង់ទីប៊ីយ៉ូទិកពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ទៀត។

Posted on: 06/29/2018 7:52:14 AM