និស្សិតស.វ.ស ទទួលការអនុវត្តផ្ទាល់លេីការប្រេីម៉ាសុីន ស្វ័យប្រវត្តិ ថ្មីផលិតថ្នាំដុសធ្មេញ ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកទេសឱសថ
ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១.០០ ទៅ ដល់ម៉ោង ៣.00 រសៀល នៅក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកវិទ្យាឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ ស.វ.ស មានការបង្ហាត់បង្រៀនអំពីការផលិតថ្នាំដុសធ្មេញ ស.វ.ស (ដោយប្រើរូបមន្តស្រាវជ្រាវបថមរបស់មហាវិទ្យាល័យ) ដឹកនាំបង្រៀនដោយ លោកសាស្ត្រចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ការបង្ហាត់ទ្រឹស្តីបង្ហាញត្រាប់នេះ មានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញបត្រឱសថឆ្នាំទី៥ ចំនួន ៣០រូប ដោយចែកជាពីរក្រុម អនុវត្តផ្ទាល់ ដោយមានកិច្ចសហការពីសំណាក់ សាស្ត្រាចារ្យ អ្នកជំនួយការមន្ទីរពិសោធន៍នានា ក្នងដេប៉ាតឺម៉ង់pharmacotechnie។
និស្សិតទាំងអស់បានទទួលការអនុវត្តផ្ទាល់លេីការប្រេីម៉ាសុីនស្វ័យប្រវត្តិថ្មីសម្រាប់ផលិតថ្នាំដុសធ្មេញ ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកទេសឱសថ ដែលមានតែនៅ ស.វ.ស ប៉ុណ្ណោះ។