លោកហ្សង់ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជាតូបការ ថ្នាក់អស្សឫទ្ធិ ជូនឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

លោកហ្សង់ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជាតូបការ ថ្នាក់អស្សឫទ្ធិ ជូនឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងពិធីមួយដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញនៅស្ថានទូតបារាំង ដោយមានវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងក្រុមគ្រួសារ និងសហសេវិកឯកឧត្តម វឌ្ឍន:ផងដែរ។ គ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះជាកិច្ចឆ្លើយតបចំពោះប្រវត្តិការងារដ៏ត្រចះត្រចង់របស់ឯកឧត្តម ក្នុងនាមជាសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ក្នុងវិស័យសុខភាពសាធារណ: និងតួនាទីរបស់ឯកឧត្តមក្នុងការពង្រឹងទំនាក់ទំនងបារាំង-កម្ពុជា ក្នុងវិស័យវេជ្ជសាស្រ្ត។

Posted on: 2015-07-08 23:23:26