ស.វ.ស អាចផលិត ថ្នាំដុសធ្មេញ និងផលិតថ្នាំក្រមួន ជាមួយម៉ាស៊ីនស្វ័យប្រវត្តិ

ការអភិវឌ្ឍន៍ បច្ចេកវិទ្យាផលិតឱសថ បម្រើឲ្យការបណ្តុះបណ្តាលវិស័យឱសថសាស្ត្រ នៅ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងឆ្នាំ ២០១៨ ដោយប្រើថវិការបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឹកនាំមហាវិទ្យាល័យ និងមន្ត្រី បុគ្គលិក ស.វ.ស ក្រោមការគាំទ្រ និងផ្តល់អនុសាសន៍ពីឯកឧត្តមសាកលវិទ្យាធិការ បានទទួលម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ផលិត ថ្នាំដុសធ្មេញ និងផលិតថ្នាំក្រមួន (Pommade) មួយគ្រឿង ដែលមានតម្លៃជា ទឹកប្រាក់ចំនួន ៖ ៣៧២ លានរៀល ស្មេីនឹង ៩៣,០០០ $ (ប្រាំបួនម៉ឺនបីពាន់ដុល្លាអាមេរិកគត់) មកតម្លើងប្រើប្រាស់ ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ បច្ចេកវិទ្យាឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៨ នេះ។

ព័ត៌មានមហាវិទ្យាល័យឱសថសាស្រ្ត

Posted on: 06/12/2018 8:45:23 AM