ថ្ងៃសុក្រ១០ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ក្លឹបមិត្តជួយមិត្តរបស់ សមាគមនិស្សិតស.វ.ស ផ្នែកវេជ្ជសាស្រ្តបានរៀបចំការប្រជុំតម្រង់ទិសវគ្គបណ្តុះបណ្តាលគរុកោសល្យសុខាភិបាល ដល់ជនបង្គោល ដែលជានិស្សិតស.វ.សមកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងផ្នែកសុខភាពសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះគឺមានការគាំទ្រទាំងស្មារតី និងសម្ភារៈពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាពិសេសគឺជាគំនិត ផ្តួចផ្តើមរបស់ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការក្នុងការបណ្តុះពន្លកថ្មីនៃធនធានមនុស្សក្នុងការងារគរុកោសល្យសុខាភិបាលដើម្បីផ្តល់ឱកាសដល់និស្សិតស.វ.សគ្រប់មហាវិទ្យាល័យ/សាលា/ផ្នែកចូលរួមប្រកបដោយសក្តានុពលក្នុងការងារពង្រឹងគុណភាពសិក្សាធិការរបស់ស.វ.ស ជាពិសេស គឺការចែករំលែកលើចំណេះដឹង ជំនាញ ឥរិយាបទសំដៅទទួលបានធនធានមនុស្សក្នុងវិស័យសុខាភិបាល ឆ្លើយតប នឹងតម្រូវការសង្គម ប្រកបដោយការទទួលខុសត្រូវនិងមានវិជ្ជាជីវៈក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

Posted on: 06/11/2018 9:50:07 AM