“ថ្ងៃព្រហស្បតិ៍១១ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកិច្ចប្រជុំចែករំលែកជំនាញទន់ក្រោមប្រធានបទ “ការផ្តល់សេវាល្អដល់អតិថិជនក្នុងវិស័យសុខាភិបាល” នាបរិវេណទី២ស.វ.ស ដោយមានវត្តមានវាគ្មិនប្រកបដោយបទពិសោធន៍ក្នុងវិជ្ជាជីវៈសុខាភិបាលចំនួន២ រូបគឺលោកឱសថបណ្ឌិត ជា វីរៈស្ថាបនិក Community Pharma Co. Ltd និងលោក លី ច័ន្ទវឌ្ឍនៈ គ្រូបង្រៀនស.វ.ស។ ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានផ្លាស់ប្តូរបទពិសោធន៍លើមូលដ្ឋានគ្រឹះនៃការធ្វើទំនាក់ទំនង, សារៈសំខាន់នៃការធ្វើទំនាក់ទំនង, ការផ្តល់សេវាល្អដល់អតិថិជន, ប្រភេទនៃអតិថិជននិងប្រភពចម្បងនៃទំនាស់ ព្រមទាំងយកចំណុចសំខាន់ៗមកពិភាក្សាអនុវត្តដើម្បីអោយនិស្សិតស.វ.សចូលរួមសរុបចំនួន៧៨ នាក់បានយល់ដឹង និងអនុវត្តជំនាញទន់ទាក់ទងការផ្តល់សេវាល្អដល់អតិថិជនក្នុងវិស័យសុខាភិបាល។ វាគ្មិន និងនិស្សិតស.វ.សមានសេចក្តីរីករាយដោយបានផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងប្រធានបទដែលនាំអោយមានភាពប្រសើរឡើងក្នុងការងារផ្តល់សេវាដល់អតិថិជនក្នុងវិស័យសុខាភិបាល។”

Posted on: 05/11/2018 9:11:38 AM