តាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Ewha woman university នៃសាធារណៈរដ្ឋកូរ៉េ និស្សិតកូរ៉េថ្នាក់គិលានុបដ្ឋាកចំនួន២១រូប បានអញ្ជើញមកទស្សនកិច្ចសិក្សា និង ដកស្រង់បទពិសោធន៍នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

និស្សិតសាកលវិទ្យាល័យ Ewha ទាំង២១រូប ក៍ត្រូវបានទទួលការអនុញ្ញាតឱ្យចូលរួមសម្តែងការគួរសម និង សំណេះសំនាលជាមួយឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ នារសៀលថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Posted on: 2015-07-06 22:42:34