នៅថ្ងៃទី០៦ដល់០៧ខែមីនឆ្នាំ២០១៨នៅស.វ.សទីតាំងទី២ មានរៀបចំសិក្ខាសាលាស្តីពីដំណើរការនៃការប្រឡងតាមកុំព្យូទ័រ សម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្នាន ឆ្នាំសិក្សា២០១៧ -២០១៨ ។

អញ្ញើញចូលរួមក្នុងសិក្ខាសាលានេះមាន៖
1. លោកវេជ្ជបណ្ឌិត ឡេង វេងសែ ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
2. លោក ម៉ន ម៉ានិត ប្រធានការិយាល័យ ព័ត៏មានវិទ្យា
3. មន្ត្រីរាជការ និងបុគ្គលិក ស វ ស ចំនួន ១២រូប
4. និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន៧១០នាក់ដោយចែកចេញជា ៧វគ្គផ្សេងៗគ្នា ។
វេជ្ជបណ្ឌិត ឡេង វេងសែ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីឯកឧត្តមសាកលវិទ្យាធិការ និងបានបង្ហាញពីគោលបំណង នៃការរៀបចំសិក្ខាសាលានេះឡើងដើម្បីឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្នានទាំងអស់ទទួលបាន នូវចំណេះដឹង អំពីដំណើរការ នៃការប្រឡងតាមកុំព្យូទ័រដែលជាប្រភេទប្រឡងថ្មីមួយដែលស វ ស បានទំនើបកម្ម ឡើងឱ្យមានសុក្រឹតភាព
និងតម្លាភាពក្នុងការប្រឡង ។

Posted on: 03/07/2018 11:15:01 AM