នាថ្ងៃទីសៅរ៍ ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង១៤ និង០០ នាទី នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងសាលគោកធ្លក មហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស បានរៀបចំកម្មវិធីជួបជុំនិស្សិត លើកទី២ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ មហាវិទ្យាល័ឱសថសាស្រ្ត ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងប្រធានការិយាល័យរដ្ឋបាល ។
គោលបំណងនៃកិច្ចសំណេះសំណាល គឺ ៖
ពាំនាំការសួរសុខទុក្ខនិងព័ត៌មាននានាពីថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ដល់និស្សិត
និង បង្កើនការជម្រុញការផ្លាស់ប្តូរឥរិយាបថនិស្សិតដោយវិជ្ជមាន
ការពង្រឹងវិន័យ សតិអារម្មណ៍
ដុសខាត់គំនិតឆ្ពោះទៅរកភាពជោគជ័យនៃការសិក្សា
បណ្តុះឆន្ទៈចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គម
ព្រមទាំងផ្តល់បទពិសោធន៍នៃការប្រកបរបរវិជ្ជាជីវៈឱសថសាស្រ្តនៅតាមសហគមន៍សម្រាប់
យកទៅអនុវត្តក្នុងពេលអនាគត។
វាគ្មិន
ក្នុងកម្មវិធីនេះគឺពីលោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរស
មហាវិទ្យាល័យឱសថសាស្រ្ត រួមជាមួយព្រឹទ្ធបុរសរង និងមានការចូលរួមពី
សំណាក់ថ្នាក់ដឹកនាំមហាវិទ្យាល័យឱសថសាស្រ្តជាច្រើនរូបទៀត។
សមាជិកចូលរួមគឺ ប្អូនៗ និស្សិតឱសថសាស្រ្ត ឆ្នាំទី៥ ជំនាន់ទី៣៨ ចំនួន សរុប
៩០ នាក់។ កម្មវិធីនេះគឺ ជាផ្នែកមួយនៃកម្មវិធី Soft skill
បន្ថែមពីកម្មវិធីសិក្សាបរិញ្ញាបត្រឱសថសាស្រ្ត
ហេីយនឹងត្រូវបន្តរៀបចំសម្រាប់និស្សិតឱសថសាស្រ្តគ្រប់ជំនាន់និងគ្រប់ថ្នាក់
ស្របតាមគោលដៅស្តង់ដារនៃគណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជា
(ACC)។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យព្រឹទ្ធបុរស បានណែនាំដល់និស្សិត
អោយមានការ ប្តេជ្ញាចិត្ត ការយកជ័យជំនះ ក្នុងការធ្វេីជានិស្សិតគម្រូ
ក្នុងប្រទេសយេីង និង
សម្រេចចិត្តក្នុងការយកជោគជ័យក្នុងការប្រឡងចេញថ្នាក់ជាតិ
អោយបានគ្រប់ៗរូបនាឆ្នាំ ២០១៨នេះ។
ជាលទ្ធផលនិស្សិតទាំងអស់
មានការរីករាយ ពេញចិត្ត និងចូលរួមសួរ-ឆ្លេីយសំនួរនានា
ក៏ដូចជាការបញ្ចេញមតិយោបល់យ៉ាងផុលផុស។