នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្រុមបេសសកម្មស្រាវជ្រាវ មកពី Hainan Medical University រួមដំណើរជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល
បានបន្តដំណើរទៅស្រុកចំការលើ និងសហគមន៍ ក្នុងខេត្តកំពង់ចាម និងបានជួបប្រជុំពិភាក្សាជាមួយមន្រ្តីនៃមណ្ឌលសុខភាពចំការកៅស៊ូ ចំការអណ្តូង ដែលដឹកនាំដោយលោក វ៉ាន់ ហ៊ាង ប្រធានមណ្ឌលសុខភាព ដើម្បីប្រមូលទិន្នន័យវិភាគស្ថានភាព បញ្ហាប្រឈម និងកង្វះខាតនៃជំងឺគ្រុនចាញ់ ក្នុងសហគមន៍។ បន្ទាប់មក ក្រុមបេសសកម្មស្រាវជ្រាវ ក៏បានបន្តទៅជួបអ្នកស្ម័គ្រចិត្តប្រឆាំងនឹងជំងឺគ្រុនចាញ់ក្នុងសហគមន៍។ នារសៀលថ្ងៃដដែល ក្រុមបេសសកម្មស្រាវជ្រាវក៏បានបន្តដំណើរទៅខេត្តព្រះវិហារ និងបានជួបប្រជុំជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងីគ្រុនចាញ់ផងដែរ។