នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃ ច័ន្ទ ១៤ រោច ខែបុស្ស ឆ្នាំរកា នព្ធស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "ការបង្រៀនតាមបែបករណីសិក្សា (Cased Based Training)
សំរាប់និស្សិតថ្នាក់អន្តេវាសិកវេជ្ជសាស្ត្រ"។ សិក្ខាសាលានេះ ប្រព្រឹត្រ្តទៅអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ និងជាតំណាងឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស។ ជាមួយគ្នានោះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកព្រឹទ្ធបុរសរង លោក-លោកស្រីសាស្រ្តាចារ្យ សរុបប្រមាណជាង២០រូប។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយ:ពេលបីថ្ងៃ |(១៥-១៧ មករា ២០១៨) ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតសមត្ថភាពរបស់លោក-លោកស្រីសាស្រ្តាចារ្យជាគ្រូបង្គោលថ្នាក់អន្តេវាសិកវេជ្ជសាស្ត្រ សំរាប់សរសេរករណីសិក្សារបស់និស្សិតថ្នាក់អន្តេវាសិកវេជ្ជសាស្ត្រ របស់មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ ស.វ.ស។