នារសៀលថ្ងៃព្រហស្បត្ត៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវ​នឹងថ្ងៃទី ៣០ ខែ វិច្ឆិកា គ.ស ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីអំពី « Epigenetics or a history of identity: Basic concepts, models, implication in human health » នៅបន្ទប់ P001 នៃមហាវិទ្យាល័យឱសថសាស្រ្ត ទីតាំងទី១ នៃ ស.វ.ស។

វគ្គបណ្តុះបណ្តាលនេះ​​ទទួលនូវការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯឧវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរង ស.វ.ស រួមជាមួយលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មន្រ្តីរាជការ លោក-លោកស្រីជាសាស្រ្តាចារ្យ និង និស្សិត ស.វ.ស ប្រមាណ៥០រូប។
វាគ្មិនដែលធ្វើបង្ហាញគឺលោកសាស្រ្តាចារ្យ Laurent Théodore អញ្ជើញមកពីសាកលវិទ្យាល័យ Paris-sud នៃប្រទេសបារាំង។

Posted on: 12/04/2017 9:24:32 AM