នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា គ.ស ២០១៧ នៅសហសាលគោកធ្លកនៃស.វ.ស មានសិក្ខាសាលា តម្រង់ទិសស្តីពីការហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ (Simulation) ដល់និស្សិតឆ្នាំទី៤ វេជ្ជសាស្រ្ត។

 គោលបំណងនៃសិក្ខាសាលានេះនេះគឺ ដើម្បីតម្រង់ទិសដល់និស្សិតឆ្នាំទី ៤វេជ្ជសាស្រ្ត ក្នុងការចូលហ្វឹកហាត់អនុវត្តន៍ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ ដែលជាការផ្សាភ្ជាប់នូវទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង ប្រកបដោយសមត្ថភាពស្ទាត់ជំនាញ និងសាងនូវទំនុកចិត្តដល់និស្សិត មុននឹងទៅអនុវត្តផ្ទាល់ទៅលើអ្នកជំងឺ។ ជាពិសេសគឺដើម្បីរក្សាបាននូវសុវត្ថិភាពដល់អ្នកជំងឺ (Patients safety) ដែលនេះជាផ្នែកមួយនៃកំណែទម្រង់កម្មវិធីបណ្តុះបណ្តាលនៅ ស.វ.ស ដើម្បីឈានទៅរកការបណ្តុះបណ្តាលដោយផ្អែកលើសមត្ថភាពជាមូលដ្ឋាន (Competency Based Curriculum) ។

សិក្ខាសាលនេះបានដំណើរការដោយរលូន និងដោយមានការចូលរួមជ្រោមជ្រែងយ៉ាងខ្លាំង ពីសមាគមនិស្សិត និងក្រុមមិត្តជួយមិត្ត Peer Assisted Learning (PAL) ដោយមានការបង្ហាញ វីដេអូខ្លី និងការ សម្តែងតួ ស្តីពីការចូលហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ (Simulation) ផងដែរ ។

Posted on: 11/27/2017 8:30:31 AM