នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំនូវ សិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីកំណែទម្រង់ការបណ្តុះបណ្តាល សម្រាប់ឆ្នាំ សិក្សា ២០១៧-២០១៨ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រឆ្នាំទី៥។​

សិក្ខាសាលានេះបានដំណើរការដោយរលូន និងដោយមានការចូលរួមជ្រោមជ្រែងយ៉ាងខ្លាំង ពីសមាគមនិស្សិត និងក្រុមមិត្តជួយមិត្ត Peer Assisted Learning (PAL) ដោយមានការបង្ហាញ Video Clips ស្តីអំពីការសិក្សាដែលមានប្រសិទ្ធភាពតាមបែបអន្តរកម្ម Interactive តាមរយៈការពិភាក្សាក្រុម ការសិក្សាករណីជំងឺ និងដោះស្រាយបញ្ហា ការចូលហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ Simulation និងការសម្តែងតួផងដែរ ។

Posted on: 11/16/2017 3:25:05 PM