ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ មហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានរៀបចំការប្រឡងអនុវត្តជំនាញគ្លីនិចតាមប្រព័ន្ធអេឡិចត្រូនិច (E-OSCE) របស់និស្សិតឱសថសាស្រ្ត ឆ្នាំទី៥ ជំនាន់ទី៣៧ ចំនួន ១៥៤ រូប។ 

ការប្រឡងនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រឡងអនុវត្តជំនាញគ្លីនិកតាមប្រព័ន្ធអេឡិចត្រូនិច នៃស.វ.សដោយមានការចូលរួមវាយតម្លៃដោយសាស្រ្តាចារ្យនៃម.ឱ ចំនួន ១៧ រូប និងដោយមាន​និស្សិតដើរតួជាអ្នកជម្ងឺចំនួន ២០ រូបដែលបានបណ្តុះបណ្តាល​ជាអ្នកដើរតួជាអ្នកជំងឺរួចរាល់​តាមស្តង់ដារបច្ចេកទេសវាយតម្លៃ។
និស្សិតដែលអាចចូលរួមការប្រឡងនេះបានគឺត្រូវបានប្រឡងជាប់វិញ្ញាសា MCQ ជាមុនសិន។ ការប្រឡងនេះធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់វាស់ស្ទង់នូវទាំងចំណេះដឹង ទាំងជំនាញ និងទាំងឥរិយាបទរបស់និស្សិតក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្រ្ត។ នេះជាទំនើបកម្មមួយនៃការវាយតម្លៃចំណេះដឹង ជំនាញ និងឥរិយាបទរបស់និស្សិតប្រកបដោយសុក្រិត្យភាព ។

Posted on: 10/19/2017 9:16:11 AM