នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ប្រតិភូនៃHainan Medical University បានអញ្ជើញ មកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(សវស) ក្នុងឱ​កាស​ដំណើរ​ទស្សនៈកិច្ច​លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៩-១២ ខែតុលា ឆ្នាំ២០១៧។ ប្រតិភូដឹកនាំ​ដោយលោកសាស្ត្រាចារ្យ Jun Yang សាកលវិទ្យាធិការនៃ Hainan Medical University រួមដំណើរដោយ លោក លោកស្រី សាស្ត្រាចារ្យ ចំនួន០៥រូប ជាថ្នាក់ដឹកនាំនៃ​សាកល​វិទ្យាល័យផងដែរ។

ការធ្វើទស្សនៈកិច្ចត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តម សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង ថ្នាក់ដឹកនាំនៃ​សវស។
ក្នុងដំណើរទស្សនៈកិច្ចនេះសាកលវិទ្យាល័យទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា
ក្នុងកិច្ចសហការ ផ្តោតលើការផ្លាស់ប្តូរនិស្សិត និងមន្ត្រី បុគ្គលិក, អភិវឌ្ឍន័កម្មវិធីសិក្សារួមគ្នា, សហការរួមគ្នាក្នុងការបង្កើតមជ្ឍមណ្ឌលស្រាវជ្រាវ ជម្ងឺនៅតំបន់ត្រូពិក និងបញ្ញាសុខភាពសាធារណៈ និងការសហការរួមគ្នាក្នុងការផ្តល់សេវាសុខភាពដល់សហគមន៍ នៅតាមបណ្តាខេត្ត​នានា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

Posted on: 10/11/2017 4:45:20 PM