នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានពិធីបើកសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត តំណាងឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ 

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានរយៈពេល ពីរថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។ សិក្ខាសាលានេះមានការចូលរួមពីសាស្រ្តាចារ្យ មហាវិទ្យាល័យឱសថសាស្រ្ត ប្រមាណជា ៥០ រូប និងមានគោលបំណង រៀបចំកិច្ចតែងការបង្រៀន (lesson plan) និង ពិភាក្សា រៀបចំកែលម្អបច្ចេកទេសបង្រៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្ពោះទៅបែបផែននៃការបង្រៀនដោយផ្តោតលើការកសាងសមត្ថភាពស្នូល។ សូមបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តែងតែយកចិត្តទុកដាក់ លើគុណភាពបណ្តុះបណ្តាល ដើម្បីក្លាយខ្លួនជាថ្នាលបណ្តុះបណ្តាលមួយឈានមុខគេ ថ្នាក់ជាតិ និងអន្តរជាតិ។

Posted on: 10/11/2017 8:34:56 AM