សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ឋផលវាយតម្លៃតម្រូវការរៀបចំបណ្ណាល័យ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

នាព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៥ ផ្នែកបណ្ណាល័យនៃសាកលវិទ្យាធិការដ្ឋាន របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ឋផលវាយតម្លៃតម្រូវការរៀបចំបណ្ណាល័យ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមានការចូលរួមពីសំណាក់លោក Leo Buckles តំណាងអង្គការ AVI ព្រមទាំងលោក-លោកស្រីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានផ្នែក លោក-លោកស្រីសាស្រ្តាចារ្យ បុគ្គលិក និង មន្រ្តីរាជការនៅ ស.វ.សជាច្រើនរូបទៀត។
លទ្ធផលនៃការវាយតម្លៃនេះ បានបង្ហាញនូវការនូវចំនុចខ្លាំង ចំនុចខ្វះខាត និង ការលើកអនុសាសន៍ សម្រាប់អភិវឌ្ឍន៍ធ្វើទំនើបកម្មសេវាបណ្ណាល័យ ស.វ.ស ឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់និស្សិត។

Posted on: 2015-05-27 04:17:19