សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ ស.វ.ស ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស បានរៀបចំពិធីបដិសណ្ឋាកិច្ចដំណើរទស្សនកិច្ចនៅសវសរបស់លោកជំទាវ អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍ជាសង្ខេបនូវសមិទ្ធិផលផ្សេងៗដែលជាលទ្ធផលនៃទំនាក់ទំនងដ៏ល្អរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងសហប្រតិបត្តិការដ៏ល្អកន្លងមករវាងស្ថានទូតបារាំង និង សាកលវិទ្យាល័យផ្ទាល់។
មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមសាកលវិទ្យាធិការបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត សូមទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា។
ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ ស.វ.ស លោកជំទាវ និង ប្រតិភូ បានអញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍អនុវត្តត្រាប់ មណ្ឌលប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និង មន្ទីរពិសោធន៍ rodolphe mérieux របស់សាកលវិទ្យាល័យផងដែរ។

Posted on: 09/18/2017 4:42:41 PM