និស្សិត ស.វ.ស ២រូបទៀត ទទួលអាហារូបករណ៍ទៅសិក្សានៅ IUHW ប្រទេសជប៉ុន

លាង សុទ្ធិ និង ឈាង លីមេង ជានិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងឆ្នាំសិក្សា២០១៦-២០១៧។ និស្សិតទាំងពីររូបនេះ បានទទួលកិត្តិយសជាជ័យលាភីទទួលអាហារូបករណ៍១០០%ទៅបន្តការសិក្សាការសិក្សាថ្នាក់វេជ្ជបណ្ឌិតរយៈពេល៦ឆ្នាំនៅ IUHW (International University of Health and Welfare) ដែលជាសាកលវិទ្យាល័យបណ្តុះបណ្តាលផ្នែកសុខាភិបាលដ៏ល្បីមួយនៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០១៧។ ការទទួលអាហារូបករណ៍នេះគឺជាជោគជ័យរបស់និស្សិតក្នុងការប្រឡងប្រជែងនិងវាយតម្លៃជ្រើសរើសដ៏ហ្មត់ចត់និងដោយផ្ទាល់របស់ក្រុមការងារនៃIUHW។

តាមរយ:កិច្ចសហប្រតិបត្តិការដ៏ល្អរវាង ស.វ.ស និង ដៃគូអភិវឌ្ឍនអន្តរជាតិនានារបស់ស.វ.ស និស្សិតពូកែរបស់ស.វ.ស កាន់តែមានឱកាសខ្ពស់ក្នុងការទទួលអាហារូបករណ៍បន្តការសិក្សារយៈពេលខ្លីនិងរយៈវែងនៅសាកលវិទ្យាល័យល្បីៗដែលមានការទទួលស្គាល់ជាលក្ខណ:អន្តរជាតិ។

នេះគឺជាការខិតខំយកចិត្តទុកដាក់ខ្ពស់របស់ស.វ.សក្នុងការចូលរួមចំណែកពង្រឹងនូវសមត្ថភាពធនធានមនុស្សក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅប្រទេសកម្ពុជា។

Posted on: 09/05/2017 11:18:05 AM