ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល៤ថ្ងៃ

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សវស) មួយក្រុមដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសវស បានធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២១-២៤ ខែសីហា ឆ្នាំ២០១៧។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺ ដើម្បីសិក្សាស្វែងយល់ផ្ទាល់ឱ្យបានសុីជម្រៅនិងច្បាស់លាស់ ព្រមទាំងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយអំពីដំណើរការនិងបទពិសោធន៍ក្នុងគម្រោងសាងសង់ និង គ្រប់គ្រងមន្ទីរពេទ្យសកលវិទ្យាល័យនៅប្រទេសកូរ៉េ។
ក្នុងកំឡុងនៃដំណើរបេសកកម្មនេះ ក្រុមប្រតិភូបានទៅធ្វើទស្សនកិច្ចនៅបណ្តាមន្ទីរពេទ្យល្បីឈ្មោះមួយចំនួនមានជាអាទិ៖ Yeonsei University Hospital, Hallym University Hospital, Catholic University of Korea (Seoul St. Mary's Hospital), និង Seoul National University Hospital។
ប្រតិភូក៏បានឆ្លៀតឱកាសទៅទស្សនកិច្ចផ្ទាល់នៅក្រុមហ៊ុន Hanlim Medical Equipment Co. Ltd. ដែលជាទីកន្លែងផលិតនិងតម្លើងគ្រែមន្ទីរពេទ្យទំនើបៗ ព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់ក្នុងមន្ទីរពេទ្យជាច្រើនមុខទៀត សម្រាប់ផ្គត់ផ្គង់ទៅប្រទេសនានាលើពិភពលោក។ ដំណើរទស្សកិច្ចនេះគឺជាផ្នែកមួយនៃការងាររបស់គណៈកម្មការរបស់សវស ទទួលខុសត្រូវសិក្សានិងរៀបចំគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ របស់ស.វ.ស។

Posted on: 08/28/2017 8:36:44 AM