ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបប្រជុំពិភាក្សាការងារជាមួយ Soonchunhyang Consortium (SCH)

ចាប់ពីថ្ងៃទី១៤ ដល់ទី១៨ ខែសីហា ឆ្នាំ ២០១៧ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស)
ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ សវស បានជួបប្រជុំពិភាក្សាការងារជាមួយ Soonchunhyang Consortium (SCH)
ដែលបានមកបំពេញបេសកកម្មនៅ "ស.វ.ស" លើគម្រោងសិក្សាលទ្ធភាពសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
នេះគឺបេសកកម្មលើកទី២ របស់ក្រុមការងារ SCH ហើយដែលនឹងបន្តបំពេញបេសកកម្មលើកទី៣ នាពាក់កណ្តាលខែតុលា ឆ្នាំ ២០១៧។

Posted on: 08/21/2017 8:19:27 AM