ក្រុមនិស្សិត និងគ្រូដឹកនាំចំនួន២១រូប មកពីសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន បានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមមណ្ឌលជាតិគាំពារមាតា និងទារក

នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ក្រុមនិស្សិត និងគ្រូដឹកនាំចំនួន២១រូប មកពីសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន បានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតបានមានឱកាសស្វែងយល់អំពីការផ្តល់សេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជា។
នារពេលសៀល ថ្ងៃដដែល ប្រតិភូបានទៅទស្សនកិច្ចសិក្សានៅសមាគមព្យាបាលដោយចលនាកម្ពុជា ក្នុងគោលបំណងសិក្សាអំពីការផ្តល់សេវាព្យាបាលដោយចលនា ក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ប្រតិភូក៏បន្តដំណើរទស្សនកិច្ចនៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ថ្នាក់ដឹកនាំ និងមន្រ្តី សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលស្វាគមន៍ប្រតិភូដែលមានគ្រូដឹកនាំ និងនិស្សិត សរុបចំនួ២១រូប មកពីសាកលវិទ្យាល័យ International University of Health and Welfare។ ការទទួលស្វាគមន៍ ដឹកនាំដោយលោកសាស្រ្តចារ្យជំ. អៀម សុផល នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។ 
ក្នុងឱកាសនោះ ប្រតិភូបានស្វែងយល់អំពីការអប់រំនិងលំហាត់អនុវត្តនៅផ្នែកគិលានុបដ្ឋាក ផ្នែកព្យាបាលដោយចលនា និងផ្នែកវិទ្យុសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍។
សូមចុចlink: https://goo.gl/f4RP5S ដើម្បីមើលរូបបន្ថែម។

Posted on: 08/08/2017 9:08:36 PM