ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ក្រុមប្រតិភូអញ្ជើញមកពីសកលវិទ្យាល័យ IUHW នៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yukio Matsutani

កាលពីល្ងាចថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រតិភូអញ្ជើញមកពីសកលវិទ្យាល័យ IUHW នៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yukio Matsutani, Vice President of IUHW។
បេសកកម្មរបស់ប្រតិភូនាពេលនេះគឺ ដើម្បីមកធ្វើតេស្តវាយតម្លៃជ្រើសរើសនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃស.វ.ស ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ IUHW ។ 
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ IUHW បានផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតដល់និស្សិតសវសអោយទៅសិក្សានៅ IUHW នៃប្រទេសជប៉ុន តាមរយៈការអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ។

Posted on: 08/04/2017 8:10:04 AM