ចាប់ពីថ្ងៃទី១៧ ដល់ទី ១៨ ខែកក្កដា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីលទ្ធកម្មសាធារណៈ ដោយមានការសហការជាមួយក្រសួងសេដ្ឋកិច្ច

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីលទ្ធកម្មសាធារណៈ ដោយមានការសហការជាមួយក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដែលមាន
ឯកឩត្តម វង្ស រ៉ូដាវុឍ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជា
វាគ្មិន លោក ណិប សំផុន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់និងសេវា. ជាវាគ្មិននិងមានការចូលរួមពីឯកឩត្តមសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស 
លោក-លោកស្រីព្រឹទ្ធបុរសរង/នាយករង និងលោក-លោកស្រីទាំងអស់ដែលជាថ្នាក់ដឹកនាំ សវស។ វគ្គបណ្តុះបណ្តាលនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់សាកលវិទ្យាធិការ ក្នុងការពង្រឺងសមត្ថភាពដល់មន្ត្រីលទ្ធកម្ម និងផ្តល់ការយល់ដឹងអំពីនីតិវិធីលទ្ធកម្មដល់ថ្នាក់ដឹកនាំសវស។

Posted on: 07/19/2017 9:18:24 AM