នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: បានអញ្ជើញចូល រួមក្នុង ពីធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការបង្កើតបណ្តាញសាកលវិទ្យាល័យជាតិ(ហៅថា Magnus 7)

នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានអញ្ជើញចូល រួមក្នុង ពីធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការបង្កើតបណ្តាញសាកលវិទ្យាល័យជាតិ(ហៅថា Magnus 7)។
ចូលរួមក្នុងឱកាសនោះមាន សាកលវិទ្យាធិការ អគ្គនាយកវិទ្យាស្ថាន និងនាយកសាលារបស់រដ្ឋ ចំនួន៨ ដែលរួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាលាជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ពិធីនេះបានប្រារព្ធទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់ពីពិធីចុះហត្ថលេខាមកឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(សវស) និងប្រតិភូនៃស.វ.ស បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ស្តីពីការទទួលខុសត្រូវសង្គម របស់គ្រឹះស្ថានឧត្តមសិក្សា ដែលរៀចចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការបង្កើតក្រុមបណ្តាញ «Magnus 7» នេះមានគោលបំណង៖
១.ជំវុញឲ្យមានវប្បធម៌ នៃការអប់រំប្រកបដោយឧត្តមភាព ដើម្បីទទួលបានជោគជ័យ និងបម្រើដល់ផលប្រយោជន៍សាធារណៈ
២. ជំរុញឲ្យមានសកម្មភាពរួមគ្នាក្នុងការទទួលខុសត្រូវចំពោះសង្គម និងសហគមន៍
៣. បង្កើតជាវេទិកា ដើម្បីផ្លាស់ប្តូរគំនិត និងប្រាជ្ញាដើម្បីពន្លឿនការយល់ដឹងរបស់មនុស្សជាតិ៕

Posted on: 07/08/2017 10:27:21 PM