សកម្មភាពអនុវត្តផ្ទាល់របស់និស្សិត ស.វ.ស នៅមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់សាកលវិទ្យាល័យ ជាមួយទៅនឹងឧបករណ៍សម្រាប់អនុវត្តជាក់ស្តែង ដែលកើតចេញពីទំនើបកម្មរបស់សាកលវិទ្យាល័យ។

តើនេះគឺជាសកម្មភាពនៅមន្ទីរពេទ្យឬ? នេះគឺជាសកម្មភាពអនុវត្តផ្ទាល់របស់និស្សិត ស.វ.ស នៅមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់សាកលវិទ្យាល័យ ជាមួយទៅនឹងឧបករណ៍សម្រាប់អនុវត្តជាក់ស្តែង ដែលកើតចេញពីទំនើបកម្មរបស់សាកលវិទ្យាល័យ។
ការបណ្តុះបណ្តាលនៅ ស.វ.ស កំពុងវិវត្តជាលំដាប់ក្នុងការបណ្តុះបណ្តាលបែប Competency Based Education ដែលមានការបង្រៀនទ្រឹស្តី រួមជាមួយការអនុវត្តផ្ទាល់នៅមន្ទីពិសោធន៍បង្ហាញត្រាប់ មុននឹងការអនុវត្តជាមួយនឹងអ្នកជំងឺដោយផ្ទាល់។ 
នេះគឺជាការរីកចម្រើននៃការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងកិច្ចខិតខំកែសម្រួលដោយផ្តោតទៅលើចំណេះធ្វើជាគោល (Competency Based Education) តាមរយៈការអនុវត្តន៍ដោយផ្ទាល់នៅមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់សាកលវិទ្យាល័យ ឱ្យច្រើនបំផុតតាមតែអាចធ្វើទៅបានជូនដល់និស្សិតរបស់ខ្លួន។

Posted on: 07/06/2017 3:38:50 PM