មន្រ្តី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ៧រូប បានបញ្ចប់ដោយជោគជ័យ នៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈគរុកោសល្យសុខាភិបាល

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមចូលរួមអបអរសាទរ មន្រ្តី ៧រូប (១​លោក ស៊ ទៀម ២លោក​ទន្តបណ្ឌិត ហេង សុបញ្ញា ៣ លោកទន្តបណ្ឌិត ទន់ លាង ៤លោក​លីចន័្ទវឌ្ឍនះ ៥ លោក អែម សុធា ៦លោកស្រី ឌុច សុផាត ៧ លោកស្រី ស៊ុន ស៊ីដារ៉ុង) នៃ ស វ ស ដែលបានបញ្ចប់ដោយជោគជ័យការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈគរុកោសល្យសុខាភិបាល (Master in Health Professions Education ) នៅសាកលវិទ្យាល័យហ្វីលីពីន នៃប្រទេសហ្វីលីពីន ( University of the Philippines) ក្នុងនោះលោក លោកស្រី ៤រូប បានទៅចូលរួមទទួលសញ្ញាបត្រនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៧ ។
កម្មវិធីបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយសហការជាមួយសាកលវិទ្យាល័យហ្វីលីពីន Manila និងទទួលបានការឧបត្ថម្ភថវិកាដោយ អង្គការសុខភាពពិភពលោក និង កិច្ចសហប្រតិបត្តិការបារាំង នៅព្រះរាជាណាចក្រកម្ពុជា។

Posted on: 06/26/2017 3:29:31 PM